ពិធីបំពាក់គ្រឿងឥស្សរិយយស និងជូនប័ណ្ណសរសើរ

វេលាម៉ោង២រសៀល ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៦ នៅវិទ្យាស្ថានជាតិអប់រំ បានប្រារព្ធពិធីបំពាក់គ្រឿងឥស្សរិយយស និងជូនប័ណ្ណសរសើរ ដល់បុគ្គលិកអប់រំ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

ប្រភពរូបភាពបន្លែម៖ពីក្រសួងអប់រំ

Advertisements
Categories: គ្មាន​ចំណាត់ក្រុម | បញ្ចេញមតិ

អបអរសាទរពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់

នារសៀល ថ្ងៃសុក្រ ទី១២ខែកុម្ភៈឆ្នាំ២០១៦ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច បានប្រារព្វពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៃមជ្ឈមណ្ឌលសហប្រតិបត្តិការបារាំង ខ្មែរ ។

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

 

 

Categories: គ្មាន​ចំណាត់ក្រុម | បញ្ចេញមតិ

សន្និសីទអន្តរជាតិស្តីពីភស្តុតាងនៅក្នុងនីតិបេតិកភណ្ឌ

ចាប់ពីរសៀលថ្ងៃសុក្រ ទី៥ ដល់ ថ្ងៃសៅរ៍ ទី ៦ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច មានប្រារព្វពិធីបើកសន្និសីទអន្តរជាតិស្តីពីភស្តុតាងនៅក្នុងនីតិបេតិកភណ្ឌ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ព្រហ្ម សិទ្ធត្រា រដ្ឋលេខាធិការក្រសូងយុត្តិធម៌ ។

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

Categories: គ្មាន​ចំណាត់ក្រុម | បញ្ចេញមតិ

កិច្ចប្រជុំស្តីពីអ្នកសង្កេតការណ៍ដំណើរការប្រលងចូលរៀនថ្នាក់សិស្ស​មន្ត្រី​ជាន់ខ្ពស់សាលាភូមិន្ទរដ្ឋបាល

កាលពីរសៀលថ្ងៃទី២២ខែមករាឆ្នាំ២០១៦ នៅសាលាភូមិន្ទរដ្ឋបាល មានបើកកិច្ចប្រជុំស្តីពីអ្នកសង្កេតការណ៍ដំណើរការប្រលងចូលរៀនសិស្ស​មន្ត្រី​ជាន់ខ្ពស់លើកទី៩​ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ២៣ និង ២៤ ខែមករា ឆ្នាំ២០១៦។

Categories: គ្មាន​ចំណាត់ក្រុម | បញ្ចេញមតិ

សិក្ខាសាលាស្តីពី មេឃុំ

នាព្រឹកថ្ងៃទី១១ខែមករា ឆ្នាំ២០១៦ សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច បានរៀបចំសិក្ខាសាលាស្តីពី មេឃុំ ដែលមានទិដ្ឋភាពទាក់ទងនឹង នីតិរដ្ឋបាល នីតិគ្រួសារ នីតិកិច្ចសន្យា នីតិការងារ និងវិទ្យាសាស្រ្តនយោបាយ។

ប្រធានបទ មេឃុំ ពិតជាមានសារៈសំខាន់សម្រាប់អភិវឌ្ឍប្រទេសកម្ពុជា ។ ដូច្នេះ​ ទាំងនីតិសាធារណៈ ទាំងនីតិឯកជនសុទ្ធតែមានទំនាក់ទំនងទៅនឹង មេឃុំ ចៅសង្កាត់។

នាពេលខាងមុខ ឆ្នាំ២០១៧ ប្រទេសកម្ពុជានឹងរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់។

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

Categories: សិក្ខាសាលា | បញ្ចេញមតិ

ការចុះវាយតម្លៃការរៀបចំកម្មវិធីសិក្សា និងធនធានសិក្សា

ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងអប់រំ យុវជន និងកីឡា បានចុះវាយតម្លៃលើការរៀបចំកម្មវិធីសិក្សា និង ធនធានសិក្សា ក្នុងការស្នើសុំទទួលស្គាល់មុខជំនាញ ធនាគារ ហិរញ្ញវត្ថុ នីតិសាស្រ្ត និងសេដ្ឋកិច្ច និង ភាសាអង់គ្លេស នៅ សាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច​ ខេត្តបន្ទាយមានជ័យ ពីថ្ងៃទី៣ ដល់ទី ៦ មករា ឆ្នាំ២០១៦ ។ ដំណើរការចុះបេសកកម្មវាយតម្លៃនេះ ដឹកនាំដោយ ឯកឧត្តម ឡៅ ឈីវអ៊ាវ អនុរដ្ឋលេខាធិការក្រសូងអប់រំ យុវជន និងកីឡា លោក ប្រធាននាយកដ្ឋានឧត្តមសិក្សា គង់ ភូមីកា និង សាស្រ្តាចារ្យជំនាញ បីរូបទៀតដែលមានឯកទេស ហិរញ្ញវត្ថុ  នីតិសាស្រ្ត និង ភាសាអង់គ្លេស ។

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

 

Categories: ការចុះត្រួតពិនិត្យ វាយតម្លៃសាកលវិទ្យាល័យ | បញ្ចេញមតិ

ពិធីប្រគល់សញ្ញាបត្រនាព្រឹកថ្ងៃទី២៨ខែធ្នូឆ្នាំ២០១៥

នាព្រឹកថ្ងៃទី២៨ខែធ្នូឆ្នាំ២០១៥ នៅសាលពិព័រណ៍កោះពេជ្រ មានប្រារព្វពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​។

និស្សិតជ័យលាភីដែលត្រូវទទួលសញ្ញាបត្រ នាពេលនេះ មានចំនួនសរុប ៣ ៧៦៩ នាក់ នៅក្នុងនោះមាននារី ១៥៩៩នាក់ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ។ ក្នុងចំណោមជ័យលាភីទាំងនោះ  មាន ​និស្សិត ៣ ៤៥០នាក់ដែលនៅក្នុងនោះមាននារី ១ ៥០៥នាក់ ជាជ័យលាភីថ្នាក់បរិញ្ញាបត្រ និង ៣១៩នាក់ដែលនៅក្នុងនោះមាននារី ៩៤នាក់ ដែលជាជ័យលាភីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ។

និស្សិតដែលបានទទួលសញ្ញាបត្រនាពេលនេះ មានការងារធ្វើប្រមាណ ៩៥,៥២ ភាគរយដែលនៅក្នុងនោះមាន និស្សិតបរិញ្ញាបត្រ ៩៥, ៥០ ភាគរយ និង និស្សិតបរិញ្ញាបត្រជាន់ខ្ពស់មាន ៩៥, ៧០ ភាគរយ។

លើសពីនេះទៅទៀត ក្នុងឆ្នាំសិក្សា ២០១៥- ២០១៦ សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច  កំពុងទទួលបណ្តុះបណ្តាលនិស្សិតសរុបចំនួន ១៣ ៧៦៧ នាក់ដែលនៅក្នុងនោះមាននារី ៦ ៥៤៣នាក់ និស្សិតបរទេសមាន ៨០នាក់(នារី ៣០នាក់)  ផងដែរ។​

ព័ត៌មានតួលេខ បានមកពី សុន្ទរកថា ឯកឧត្តមបណ្ឌិត​ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា​ថ្លែងក្នុងឱកាសពិធីប្រគល់សញ្ញាបត្រ ព្រឹកថ្ងៃចន្ទទី២៨ ខែធ្នូ ឆ្នាំ ២០១៥។

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

Categories: ពិធីប្រគល់សញ្ញាបត្រ | បញ្ចេញមតិ

ការរៀបចំសាលពិធីមុនថ្ងៃចែកសញ្ញាបត្រ

មុនពិធីចែកសញ្ញាបត្រមួយថ្ងៃ នៅថ្ងៃអាទិត្យទី២៧ ខែធ្នូ ឆ្នាំ ២០១៥ ក្រុមការងារនៃមន្រ្តីរាជការ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច រួមមាន សាស្រ្តាចារ្យ បុគ្គលិក និស្សិត  បាននាំគ្នា រៀបចំ សាល វេទិកា ដោយមាន ការបិទឈ្មោះ លេខរៀង ថ្នាក់ក្រុម តាមកៅអីអង្គុយ  ដែលបានរៀបចំជាផែននីមួយៗ ។

Categories: ការងាររៀបចំ | បញ្ចេញមតិ

កិច្ចប្រជុំ(ACC & RULE)

នារសៀលថ្ងៃទី២៣ខែធ្នូឆ្នាំ២០១៥ កិច្ចប្រជុំមួយបានប្រព្រឹត្តទៅ រវាងថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច និងក្រុមការងាររបស់គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ផ្តោតទៅលើការសិក្សា វាយតម្លៃជាបឋម ផ្អែកលើគោលការណ៍ស្តង់ដារទាំង៩​របស់ស់គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំ ។

Categories: កិច្ចប្រជុំ | បញ្ចេញមតិ

សិក្ខាសាលាស្តីពី វិធីសាស្រ្តសិក្សានិងស្រាវជ្រាវ

នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០១៥ ដេប៉ាតឺម៉ង់នីតិឯកជននៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច បានបើកសិក្ខាសាលាស្តីពី វិធីសាស្រ្តសិក្សានិងស្រាវជ្រាវ  ដោយមានការចូលរូមពីវាគ្មិន លោកសាស្រ្តាចារ្យ ជិន វណ្ណារ៉ា  លោកសាស្រ្តាចារ្យ  ព្រំ រិទ្ធី  និង​លោកសាស្រ្តាចារ្យ  តា​  សុទ្ធា ។

សិក្ខាសាលាបានផ្តោតទៅលើ វិធីសាស្រ្តសិក្សាទូទៅ ដែលបកស្រាយពីសមត្ថភាពទាំងប្រាំនៃការសិក្សា គឺ  អាន ស្តាប់ យល់ និយាយ និង សរសេរ និង វិធីសាស្រ្តស្រាវជ្រាវតាមប្រព័ន្ធអ៊ីនធឺណែត តាមរយៈម៉ូទ័រសំខាន់ៗ ដូចជា google, yahoo…ព្រមទាំងការបង្ហាញពីរបៀបដកស្រង់ឃ្លារបស់អ្នកនិពន្ធ ជៀសវាងការប៉ះពាល់ដល់កម្មសិទ្ធិបញ្ញា និង គន្ធនិទ្ទេស ផងដែរ ។

Categories: គ្មាន​ចំណាត់ក្រុម | បញ្ចេញមតិ

ប្លក់​នៅ WordPress.com.